បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសឡាតវី នាពេលថ្មីៗនេះ បាននិយាយប្រាប់សន្និសីទមួយ របស់វិទ្យាស្ថាន Bookings Institutionថា ប្រទេសឡាតវី បានត្រៀមរៀបចំខ្លួន ដើម្បីផ្តល់កន្លែងទីតាំងស្នាក់នៅ និងចេញថ្លៃ ចំណាយសម្រាប់កងទ័ព សហរដ្ឋអាមេរិក ប្រសិនបើកងទ័ពទាំងនោះ ចាកចេញពីប្រទេសអាល្លឺម៉ង់ ។
លោក Artis Pabriks ជារដ្ឋមន្ត្រីការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រី បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍មុនដូច្នថា “យើងត្រៀមខ្លួនជាស្រេច ហើយនេះ គឺជាការប្រកាសផ្លូវការ យើងបានត្រៀមធ្វើការវិនិយោគ ដើម្បីទទួលចំនួនជាក់លាក់ នៃកងទ័ពអាមេរិក នៅលើទឹកដីនៃប្រទេសឡាតវី ។ យើងនឹងមិនព្យាយាមដាក់ពិន័យអាល្លឺម៉ង់ទេ ។ យើងមិនចង់ប្រជែង ប៉ុន្តែវាពិតជាជៀសមិនផុត ហើយបន្ទាប់មកយើង នឹងត្រៀមទទួលអ្នក” ៕ ប្រែសម្រួល៖ប៉ាង កុង