ព័ត៌មានអន្តរជាតិ

ចិន សងសឹកអាមេរិក ដោយដាក់ទណ្ឌកម្ម លើមន្រ្តីក្រុងវ៉ាស៊ីនតោន ជុំវិញការរំលោភ សិទ្ធិមនុស្សនៅ Xinjiang

ហុងកុង៖ ទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងមន្រ្តីសហរដ្ឋអាមេរិក រួមទាំងសមាជិកព្រឹទ្ធសភា Marco Rubio និងលោក Ted Cruz ក្នុងការសងសឹកចំពោះវិធានការ ដែលបានប្រកាសដោយទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ជុំវិញការរំលោភ សិទ្ធិមនុស្សនៅទីក្រុង Xinjiang ។

អ្នកនាំពាក្យក្រសួង ការបរទេសចិនលោកស្រី ហួ ឈុនយីង បានបង្ហាញទណ្ឌកម្មថ្មីនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃចន្ទ ដោយអំពាវនាវ ឲ្យ សហរដ្ឋអាមេរិកបញ្ឈប់ ការជ្រៀតជ្រែកចូលកិច្ចការ អន្តរជាតិរបស់ចិន។

ក្នុងចំណោមមន្ត្រីអាមេរិក ដែលមានឈ្មោះ គឺសមាជិកព្រឹទ្ធសភា Rubio និង Cruz ដែលជាអតីតបេក្ខជនប្រធានាធិបតី ទាំងពីររូប តំណាង អាមេរិក Chris Smith ដែលជាឯកអគ្គរដ្ឋទូតទទួលបន្ទុកសេរីភាព សាសនាអន្តរជាតិលោក Sam Brownback និងគណៈកម្មាធិការប្រតិបត្តិសភា ស្តីពីប្រទេសចិន៕
ដោយ ឈូក បូរ៉ា

Most Popular

To Top