ព័ត៌មានអន្តរជាតិ

នាវាអាមេរិក USS Bonhomme Richard បន្តឆាបឆេះ និងកម្តៅមានរហូតដល់ ១ ០០០អង្សាសេ

បរទេស៖ នាវិកជាង ៤០០ នាក់កំពុងធ្វើការពន្លត់ភ្លើងដ៏ធំ ដែលនៅតែបន្តឆាបឆេះ នៅលើនាវា USS Bonhomme Richard នៅទីក្រុង San Diego ហើយមន្ត្រីកងទ័ពជើងទឹកមិនច្បាស់ថា តើភ្លើងអាចបន្តឆេះបានយូរប៉ុណ្ណានោះទេ ។

យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គិភ័យនេះបានធ្វើឱ្យមហិច្ឆតានាវាចម្បាំងខកខានយ៉ាងមហន្តរាយ និងបង្កការខូចខាតផ្សេងៗទៀត ដល់ហេដ្ឋារចនាសម្ព័ន្ធ របស់កប៉ាល់ចតយន្តហោះ។

ឧត្តមនាវីភីលីព Sobeck បាននិយាយ នៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃច័ន្ទនៅ San Diego ថា «មានកម្តៅយ៉ាងខ្លាំង នៅផ្នែកខាងក្រោមនាវា និងជាកន្លែងដែលភ្លើង បានឆាបឆេះឡើង ។ លោក Sobeck បាននិយាយថា សីតុណ្ហភាពនៅក្នុងប្រភពកំដៅ របស់អគ្គិភ័យកំពុងឡើងដល់ ១ ០០០ អង្សារ ដោយមានសីតុណ្ហភាពខ្ពស់ ក្រុមនាវិក កំពុងវិលជុំដោយប្តូរ វេនពន្លត់អគ្គីភ័យរយៈពេល ១៥ នាទី៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top