ព័ត៌មានអន្តរជាតិ

ម្ចាស់ iPhone ចាស់អាចមាន សិទ្ធិទទួលប្រាក់សំណង ២៥ដុល្លារ បើទូរស័ព្ទ ពួកគេបន្ថយល្បឿន ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស

អាមេរិក៖ ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple បានយល់ព្រមចំណាយទឹកប្រាក់ ៥០០លានដុល្លារ នៃសកម្មភាពការទូទាត់ សំណងដល់ម្ចាស់ទូរស័ព្ទ iPhone ចាស់ៗ ដោយសម្ងាត់ក្នុងការបង្ខំ ឲ្យអ្នកប្រើប្រាស់ធ្វើឲ្យប្រសើរឡើង សម្រាប់ការទទួលបាន អត្ថប្រយោជន៍ពីក្រុមហ៊ុននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ស្ថិតក្រោមបណ្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មួយនេះកំពុងផ្តល់ប្រាក់២៥ដុល្លារ ដល់អ្នកដែលរងផលប៉ះពាល់ ពីទូរស័ព្ទស្មាតហ្វូន ។ ទូរស័ព្ទអាចទទួលយក បានរួមមានមហាគ្រួសារ iPhone 6 និង iPhone SE ដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 10.2.1 ឬថ្មីជាងនេះរួមជាមួយម៉ូដែល iPhone 7 កំពុងប្រើប្រព័ន្ធប្រតិបត្តិការ iOS 11.2 ឬប្រព័ន្ធប្រតិបត្តិការមុន។

មានគេហទំព័រជាក់លាក់សម្រាប់ អ្នកប្រើដើម្បីដាក់ពាក្យបណ្តឹង ទាមទារសំណងត្រូវធ្វើនៅតាម អ៊ីនធើណេត ឬតាមអ៊ីម៉ែលមិនលើសពីថ្ងៃទី៦ ខែតុលាការទូទាត់ត្រូវ បានដកហូតមកវិញ។ កាលពីខែធ្នូឆ្នាំ ២០១៧ Apple បានសារភាពថា កម្មវិធី iOS ត្រូវបានកែសម្រួលធ្វើការ ដំណើរការយឺតលើទូរស័ព្ទ iPhoneចាស់ដែលអាយុកាលថ្ម របស់វាកាន់តែយ៉ាប់យ៉ឺន ក្នុងការការពារទូរស័ព្ទ ពីការបិទដោយខ្លួនឯង ។

ក្រុមអ្នករិះគន់បានចោទប្រកាន់ក្រុមហ៊ុន Apple ពីបទបង្ខំឲ្យអ្នកប្រើប្រាស់ទិញទូរស័ព្ទឲ្យបានលឿន ជាងការចាំបាច់ ហើយបានបង្ខំឲ្យ Apple ធ្វើឲ្យប្រសើរឡើង នូវសូហ្វវែររបស់ខ្លួន និងផ្តល់នូវការបញ្ចុះតម្លៃយ៉ាង ខ្លាំងលើការជំនួសថ្ម៕ដោយ៖លី ភីលីព

Most Popular

To Top