ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមកម្មករកប៉ាល់ និងជនស៊ីវិលដែលជាសហសេវឹក បានបន្តពន្លត់ភ្លើងដែលបានឆាបឆេះ នៅលើនាវាចម្បាំង របស់សហរដ្ឋអាមេរិក USS Bonhomme Richard មានរយៈពេល៣ថ្ងៃជាប់គ្នាគិត ត្រឹមថ្ងៃអង្គារ នៅឯមូលដ្ឋានទ័ពជើងទឹក San Diego នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលក្រុមអាជ្ញាធរ បាននិយាយថា បច្ចុប្បន្ននេះ នាវា គឺ “មានស្ថិរភាព និងហេដ្ឋារចនាសម្ព័ន្ធនៅមានសុវត្ថិភាព” ។
លោក Rear Admiral Philip Sobeck មេបញ្ជាក្រុម៣ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ”អស់រយៈពេលលើសពី៤៨ម៉ោង ក្រុមកម្មករកប៉ាល់ដ៏ក្លាហានមកពីបញ្ជាការដ្ឋាននៅទ័ពជើងទឹក San Diego បានធ្វើការយ៉ាង អស់ពីកម្លាំងកាយក្នុងការទប់ស្កាត់អគ្គីភ័យនៅមូលដ្ឋានទ័ពនេះ ដើម្បីគ្រប់គ្រងស្ថានការណ៍នេះឲ្យបាន ។
គាត់បានធ្វើការកត់សម្គាល់ថា “យើងបានធ្វើការស៊ើបអង្កេតទៅលើម៉ាស៊ីនចំនួន៤ដែលសំខាន់ និងមិនបានរកឃើញថា មានកំហូចណាមួយនោះទេ ។ មិនមានការគំរាមកំហែងទៅលើធុងប្រេងនោះទេ ហើយអគ្គីភ័យ ឬប្រភពកម្តៅបានថយចុះបន្តិចហើយ” ។
គេបានរាយការណ៍ថា ប្រេង១លានហ្គាឡុងនៅលើនាវានោះ ដែលប្រើសម្រាប់ការចុះចតនៅកំពង់ផែ នៅ San Diego ។
លោក Sobeck បានឲ្យដឹងថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបាននាំឧទ្ធម្ភាគចក្រជាង១.០០០គ្រឿង នាំទឹកទម្លាក់ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធមានភាពត្រជាក់ និងដឹកជញ្ជូនក្រុមសហសេវឹកដើម្បីពន្លត់អគ្គីភ័យ ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា សរុបមានអ្នកជំនាញចំនួន៦១នាក់ ក្នុងនោះមានកម្មករកប៉ាល់៣៨នាក់ និងជនស៊ីវិលចំនួន២៣នាក់ បានត្រូវនាំទៅសម្រាកព្យាបាលដោយសាររងរបួសស្រាល ដោយរាប់បញ្ចូលទាំងអ្នកដែលស្រូបផ្សែង និងការអស់កម្លាំងដោយក្តៅខ្លំាងផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា