តូក្យូ៖ ក្រសួងបរិស្ថានជប៉ុន បានព្រមានថា ឧស្សាហកម្មអគ្គិសនី ដែលមានចំនួន៤០ភាគរយ នៃការបំភាយកាបូនរបស់ខ្លួន នឹងខកខានគោលដៅរបស់ខ្លួន ក្នុងការកាត់កាបូនឌីអុកស៊ីត (CO2) ត្រឹមឆ្នាំ ២០៣០ ដោយអំពាវនាវ ឲ្យមានវិធានការបន្ថែមទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការព្រមាននេះ គឺផ្អែកលើការត្រួតពិនិត្យប្រចាំឆ្នាំ របស់ក្រសួងថា តើឧស្សាហកម្មអគ្គិសនី កំពុងចាត់វិធានការត្រឹមត្រូវ ដើម្បីសម្រេចគោលដៅ កាត់បន្ថយការបំភាយ ឧស្ម័នកាបូនិកមកនៅត្រឹម ០,៣៧ គីឡូក្រាម CO2 / គីឡូវ៉ាត់ម៉ោងនៅឆ្នាំ ២០៣០ ។ រដ្ឋមន្ត្រីឧស្សាហកម្មរូបនេះ បាននិយាយថា ថ្មីៗនេះខ្លួននឹងដាក់ចេញ នូវវិធានការដើម្បីពន្លឿន ការបិទរោងចក្រថាមពលធ្យូងថ្ម គ្មានប្រសិទ្ធភាពនៅឆ្នាំ ២០៣០ ចំពេលមានការរិះគន់យ៉ាងខ្លាំង ចំពោះការគាំទ្រ របស់រដ្ឋាភិបាលចំពោះធ្យូងថ្ម។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក Shinjiro Koizumi បានប្រាប់សារព័ត៌មានថ្មីៗថា វានឹងមានការលំបាក សម្រាប់ឧស្សាហកម្មអគ្គិសនី ដើម្បីសម្រេចគោលដៅ របស់ពួកគេនៅឆ្នាំ២០៣០ ប្រសិនបើរោងចក្រថាមពលធ្យូងថ្មថ្មី បានគ្រោងទុកត្រូវបានសាងសង់ បើទោះបីជារោងចក្រ ធ្យូងថ្មចាស់មួយចំនួន ត្រូវបានគេបោះបង់ចោលក៏ដោយ ផ្អែកលើការប៉ាន់ស្មានរបស់យើង។
លោកបាននិយាយថា ការបំភាយឧស្ម័នកាបូនិច នៃឧស្សាហកម្ម ពីរោងចក្រថាមពលធ្យូងថ្ម អាចនឹងលើសពីគោលដៅ នៃការបំភាយឧស្ម័ននៅឆ្នាំ២០៣០ ចំនួន៥០លានតោន ដែលស្មើនឹង៥ភាគរយ នៃគោលដៅបំភាយឧស្ម័ន របស់ប្រទេសក្នុងឆ្នាំ ២០៣០៕ ដោយ៖លី ភីលីព