ចិន ៖ បើយោងតាមរបាយការណ៍ ចុងក្រោយ របស់សេវាកម្ម AI Cloud ដោយទីប្រឹក្សាទីផ្សារ ពិភពលោក IDC បានប្រាប់ឲ្យដឹងថា ទំហំទីផ្សារសេវាកម្ម AI Cloud ស៊ើបការណ៍សិប្បនិម្មិត របស់ប្រទេសចិន បានកត់ត្រាទឹកប្រាក់ រហូតដល់១៦៦ លានដុល្លារ ក្នុងឆ្នាំ២០១៩ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
យោងតាមរបាយការណ៍អត្រា កំណើនប្រចាំឆ្នាំរួម នៃសេវាកម្ម AI Cloud របស់ប្រទេសចិននឹងឈានដល់ ៩៣,៦ ភាគរយចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៤។ សមត្ថភាព AI បានក្លាយជាកត្តាសំខាន់ សម្រាប់អ្នកប្រើប្រាស់ នៅពេលទិញសេវាកម្ម Cloud ។ សេវាកម្ម AI Cloud ឃើញថា មានល្បឿនលឿន ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
នៅឆ្នាំ ២០១៩ សេវាកម្ម Cloud សាធារណៈ AI មានចំនួន ១០,៣ ភាគរយ នៃទីផ្សារសូហ្វវែរ AI របស់ចិនខណៈដែលចំណែកនៅសហរដ្ឋអាមេរិក ឈរនៅ ១៥,៦ ភាគរយ។ IDC បាននិយាយថា មិនថាចំណែកនៅក្នុងទីផ្សារសូហ្វវែរនៅក្នុងប្រទេសចិន ឬការប្រៀបធៀប របស់វាជាមួយសហរដ្ឋអាមេរិក និងប្រទេសចិន មានកន្លែង ជាច្រើនដើម្បីកែលម្អ ៕ ដោយ៖លី ភីលីព