ព័ត៌មានអន្តរជាតិ

តើISIS កើតឡើង បានដោយរបៀបណា ហើយ ក្នុងគោលបំណងអ្វី?

ប្រភពព័ត៌មាន របស់CNN ដែលធ្លាប់បានធ្វើការសរសេរ ចុះផ្សាយទៅលើអត្ថបទមួយ ដែលបានបកស្រាយពីការពិតមួយចំនួន របស់ក្រុមISIS ដែលបានធ្វើការរាតត្បាត ពិភពលោក ជាពិសេសប្រទេស នៅក្នុងតំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

ក្រុម ISIS គឺមានប្រភពកំណើតដំបូង ពីក្រុមតូចៗ ដែលមានទំនាក់ទំនង ជាមួយនឹងក្រុមភេវរកម្មអាល់កៃដា ដែលមានគោលការណ៍ចំបងធំ ប្រយុទ្ធប្រឆាំង ជាមួយនឹងសហរដ្ឋអាមេរិក ហើយវាត្រូវបានគេដាក់ឈ្មោះថា ក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងក៏ដូចជាក្រុម the Levant (ISIL) ។ តាមរយៈព័ត៌មានដែលមាន នៅក្នុងគេហទំព័រយក្ស Wikipedia បានសរសេរថា សកម្មភាពរបស់ក្រុមនេះ ត្រូវបានចាប់ផ្តើមឡើង គិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មកទល់បច្ចុប្បន្ន។

ISIS គឺមានបំណងសំខាន់មួយ ដើម្បីបង្កើតរដ្ឋឥស្លាមមួយយ៉ាងធំ នៅនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងតំបន់ក្បែរៗជាច្រើនទៀត ។ ក្រុមISIS មានសមត្ថភាព ក្នុងការប្រើប្រាស់ឧបករណ៍ ទំនាក់ទំនងសង្គមនិងអ៊ឺនធឺណេត យ៉ាងស្ទាត់ជំនាញ ក្នុងការបញ្ចុះបញ្ចូល ក្រុមមនុស្សឲ្យចូលរួមជាមួយខ្លួន ក្នុងការកំទេចទីកន្លែងសក្ការះបូជា នានា និងក៏ដូចជាការសម្លាប់ក្រុមនុស្ស ដែលប្រឆាំងទៅនឹងពួកគេផងដែរ ហើយគេនិយាយថា នឹងអាចត្រឡប់ទៅរកសម័យដើម នៃកំណើត នៃសាសនាឥស្លាមរបស់ពួកគេវិញ ។

ហើយបើយោងតាម របាយការណ៍ ចុងក្រោយមួយរបស់អង្គការ សហប្រជាជាតិ នៅពេលថ្មីៗក្នុងឆ្នាំនេះ បានឲ្យយើងដឹងថា ក្រុមISISកំពុងមានចំណាត់ខ្មាំង ដែលក្លាយទៅជាទាសករបម្រើការងារ របស់ខ្លួនទៅដល់ជាង៣៥០០នាក់ ដោយភាគច្រើនសុទ្ធតែជាស្ត្រី និងក្មេងៗ ដែលមានប្រភពមកពីសហគមន៍ Yazidi ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top