ព័ត៌មានអន្តរជាតិ

នៅឆ្នាំ២១០០ ចំនួនប្រជាជន នៅទូទាំងពិភពលោក អាចមានតិចជាង២ពាន់លាននាក់ បើធៀបនឹង ការព្យាករណ៍របស់ UN

ប៉ារីស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា ភពផែនដីនឹងមានប្រជាជន ចំនួន៨,៨ ពាន់លាននាក់ ក្នុងឆ្នាំ២១០០ ដែលចំនួន២ពាន់លាននាក់ តិចជាងការប៉ាន់ស្មាន របស់អង្គការសហប្រជាជាតិ (UN)នាពេលបច្ចុប្បន្ននេះ ។ បើយោងតាមការស្រាវជ្រាវ ដ៏ធំមួយ ដែលបានចេញផ្សាយ នៅថ្ងៃពុធទី ១៥ ខែកក្កដានេះ ដែលបានមើលឃើញថា ការតម្រង់ថាមពលសកលថ្មី មានរាងដូចការធ្លាក់ចុះ នៃអត្រាអ្នកមានកូន និងប្រជាជនដែលមានស្បែកខ្មៅ ។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានរាយការណ៍ឲ្យដឹង តាមរយៈកាសែត The Lancet ថា នៅចុងសតវត្សរ៍ទី ប្រទេសចំនួន១៨៣ក្នុងចំណោម១៩៥ ប្រទេស ដែលរារាំងការហូរចូល នៃជនអន្តោប្រវេសន៍នឹងធ្លាក់ចុះទាបជាងកម្រិត ដែលត្រូវការ ដើម្បីរក្សាកម្រិតប្រជាជន ។

ប្រទេសជាង២០ រួមមាន ជប៉ុន អេស្ប៉ាញ អ៊ីតាលី ថៃឡង់ដ៏ ព័រទុយហ្គាល់ កូរ៉េខាងត្បូង និងប៉ូឡូញ នឹងឃើញចំនួនពលរដ្ឋ របស់ពួកគេមានការថយចុះ យ៉ាងហោចណាស់ពាក់កណ្តាល ។

ប្រទេសចិន នឹងធ្លាក់ចុះស្ទើរតែទាំងអស់ ពីចំនួន១,៤ពាន់លាននាក់ ដែលសព្វថ្ងៃដល់៧៣០លាននាក់ ក្នុងរយៈពេល៨០ ឆ្នាំមកនេះ ។

ទន្ទឹមនឹងនេះដែរ អនុតំបន់សាហារ៉ា នៅទ្វីបអាហ្វ្រិក នឹងកើនឡើងទ្វេដង ដល់ប្រជាជនប្រមាណ៣ កោដិនាក់ ដែលមានប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ជិត ៨០០លាននាក់នៅឆ្នាំ២១០០ ដែលស្ថិតនៅលំដាប់ទី២ បន្ទាប់ពីប្រទេស ឥណ្ឌាចំនួន១,១ពាន់លាននាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top