បរទេស៖ ឧបទ្ទវហេតុ នៅមូលដ្ឋានទ័ពអាកាស Holloman គឺជាការធ្លាក់យន្តហោះលើកទី ៥ ចាប់តាំងពីខែឧសភា ហើយនេះជាលើកទី ២ ដែលយន្តហោះចម្បាំង ប្រភេទ F-16 បានធ្លាក់ក្នុងរយៈពេល ពីរសប្តាហ៍កន្លងមកនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ របស់មន្រ្តីមូលដ្ឋានបានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិក F-16C Viper បានធ្លាក់នៅពេលធ្វើការ ចុះចតនៅមូលដ្ឋានទ័ពអាកាស Holloman កាលពីថ្ងៃច័ន្ទ ។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោងប្រហែល ៦ ល្ងាច ម៉ោងក្នុងស្រុក។
កងទ័ពអាកាសបាននិយាយថា អ្នកបើកយន្តហោះបានភៀសខ្លួន ចេញដោយជោគជ័យហើយ ដោយរងរបួសស្រាល។ សេវាកម្មបន្ទាន់ត្រូវបានបញ្ជាក់ថា កំពុងប្រតិបត្តិការ នៅកន្លែងកើតហេតុ ហើយការស៊ើបអង្កេត នៃឧប្បត្តិហេតុកំពុងបន្ត។
យោងតាមសារព័ត៌មាន Fox News ឧប្បត្តិហេតុនេះ គឺជាការធ្លាក់យន្តហោះលើកទី ៥ ចាប់តាំងពីខែឧសភា ហើយក៏បានធ្វើឱ្យវា ក្លាយជាយន្តហោះទី ២ ដែលពាក់ព័ន្ធនឹងយន្តហោះ F-16 ។
កាលពីដើមខែមិថុនាអ្នកបើកយន្តហោះ F-16 បានស្លាប់ នៅពេលដែលយន្តហោះ របស់គាត់បានធ្លាក់ក្នុងកំឡុងពេល បេសកកម្មហ្វឹកហាត់ធម្មតាមួយនៅរដ្ឋ South Carolina ៕
ប្រែសម្រួលៈ ណៃ តុលា