បរទេស ៖ គ្រាប់បែកនៅតាមចិញ្ចើមផ្លូវ ដែលពួកសកម្មប្រយុទ្ធដាក់ បានផ្ទុះនៅជិតប្រតិបត្តិការ ល្បាតរួមគ្នារបស់តួកគី និងរុស្ស៊ី នៅក្នុងប្រទេសស៊ីរី ភាគខាងជើង នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ធ្វើឲ្យទាហានរុស្ស៊ី ចំនួន៣នាក់ នេះបើតាមក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី។
ក្រសួងរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសរុស្ស៊ីបានស្នើឲ្យ ផ្អាកប្រតិបត្តិការល្បាត ក្រោយមានការបំផ្ទុះគ្រាប់ នៅជិតទីក្រុង Ariha ក្នុងខេត្ត Idlib បង្កឲ្យខូចខាតរថយន្តពាសដែក ដឹកកងទ័ពតួកគីមួយគ្រឿង។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិង ប្រទេសតួកគី ដែលគាំទ្រដល់ភាគីខុសគ្នា ក្នុងសង្គ្រាមនៅស៊ីរី បានព្រមព្រៀងគ្នាកាលពីខែកុម្ភៈ លើបទឈប់បាញ់គ្នាមួយ និងប្រតិបត្តិការល្បាតរួមគ្នា ក្រោយមានការប៉ះទង្គិចគ្នាជាច្រើនសប្ដាហ៍ ដែលធ្វើឲ្យពួកគេខិត ទៅរកការប្រឈមមុខដាក់គ្នា ដោយត្រង់៕
ប្រែសម្រួល៖ប៉ាង កុង
