ទីក្រុង Handan ៖ កសិករនៅស្រុក Guantao នៃទីក្រុង Handan ក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន បានអភិវឌ្ឍកសិកម្ម របស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការគាំទ្រ ពីរដ្ឋាភិបាល ក្នុងតំបន់ដោយបានបង្វែរ ដំណាំទៅជា ផ្លែពោតបារាំង ឬokra “ ខ្សែសង្វាក់មាស” និងជាផ្លូវទៅកាន់ជីវភាព រស់នៅប្រសើរជាងមុន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
សហគ្រាសកែច្នៃ ដែលបានចាប់ដៃគូ ជាមួយកសិករ ក្នុងស្រុកបានពង្រីកខ្សែ សង្វាក់ឧស្សាហកម្ម នៃការធ្វើកសិកម្ម ផ្លែពោតបារាំង ឬ okra និងការអភិវឌ្ឍផលិតផល ដូចជាតែផ្កា okra ផ្លែokra និងផលិតផល polysaccharide okra បង្កើនប្រាក់ចំណូល របស់កសិករក្នុងតំបន់ ៕ ដោយ៖លី ភីលីព


