ព័ត៌មានអន្តរជាតិ

ចិនប្រកាសដាក់ទណ្ឌកម្ម ក្រុមហ៊ុន Lockheed Martin ដែលយល់ព្រម លក់អាវុធឲ្យតៃវ៉ាន់

បរទេស៖ រដ្ឋាភិបាលនៃទីក្រុងប៉េកាំង នៅថ្ងៃពុធនេះបានប្រកាសថា ចិននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Lockheed Martin ដែលកន្លងមកបានចូលរួម ក្នុងការលក់អាវុធបច្ចេកវិទ្យាចុងក្រោយ របស់សហរដ្ឋអាមេរិកទៅឱ្យកោះ តៃវ៉ាន់ដែលជាទីតាំងកំពុងទាមទារដោយចិនហើយវា បានធ្វើឲ្យមានភាពតានតឹង បន្ថែមទៀតដល់ ទំនាក់ទំនងជាមួយនឹងអាមេរិក។

គួររំលឹកដែរថាកាលពីសប្តាហ៍មុន រដ្ឋាភិបាល អាមេរិកបានប្រកាស ផ្តល់សិទ្ធឲ្យក្រុមហ៊ុន Lockheed Martin ក្នុងការផ្តល់កុងត្រាជាកញ្ចប់ ដែលមានតម្លៃរហូត ទៅដល់៦២០លានដុល្លារដើម្បីធ្វើទំនើប កម្មដល់អាវុធរបស់កោះតៃវ៉ាន់ ជាពិសេសប្រព័ន្ធការពារមីស៊ីល Patriot។

អ្នកនាំពាក្យររបស់ក្រសួង ការបរទេស ចិនលោក Zhao Lijian ក៏បានធ្វើការអំពាវនាវផងដែរឲ្យរដ្ឋាភិបាលអាមេរិក ក្នុងការបញ្ចប់ទៅក្នុងការលក់ អាវុធទាំងឡាយទៅឲ្យកោះតៃវ៉ាន់ដើម្បីជៀសវាងការ ធ្វើឲ្យខូចខាតដល់ទំនាក់ទំនង រវាងអាមេរិកនិងចិននិងក៏ដូចជាស្ថេរភាព និងសន្តិភាពជូនកោះតៃវ៉ាន់ ផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top