នៅក្នុងគេហទំព័ររបស់កាសែត The Nation ដែលធ្លាប់បានចេញផ្សាយ បាននិយាយថា ជនជាតិអាមេរិក ប្រហែលជាជិត១០នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បំផ្ទុះអាវុធនុយក្លេអ៊ែរ នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានបណ្តាលឲ្យប្រជាជនជប៉ុន រាប់ពាន់នាក់បានស្លាប់ កាលពីឆ្នាំ១៩៤៥។
ការបាត់បង់ជីវិត របស់ជនជាតិជនជាតិអាមេរិក ប្រហែលជា១០នាក់ និងក៏មានអ្នកទោស ជនជាតិអាមេរិកដទៃទៀតផង ដែលត្រូវបានគេដឹងថា ត្រូវបានលាក់លលៀម ពីសំណាក់រដ្ឋាភិបាលអាមេរិក ទៅលើប្រជាពលរដ្ឋរបស់ខ្លួន អស់រយៈពេលជាច្រើនទស្សវត្ស។
អ្នកទោសប្រមាណជា២៣នាក់ ដែលគេបានជឿជាក់ថា សុទ្ធតែជាកងទ័ព ដែលបម្រើឲ្យរដ្ឋាភិបាលអាមេរិក ដែលត្រូវបានជប៉ុនចាប់ឃុំខ្លួននៅឡើយ នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅពេលដែលអាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែកបរិមាណូ ជាលើកដំបូងរបស់ពិភពលោក ហើយទើបតែមកដល់ឆ្នាំ១៩៧០ ទើបរដ្ឋាភិបាលអាមេរិក ប្រកាសទទួលស្គាល់ថា វាជារឿងពិតប្រាកដមែន៕
ប្រែសម្រួល:ស៊ុនលី