ព័ត៌មានអន្តរជាតិ

មានការលើកឡើងថា មាសសុទ្ធប្រមាណជា២០តោន បើអាចប្រមូលពីសារធាតុម្យ៉ាង ចេញពីទឹកសមុទ្រទាំងអស់បញ្ចូលគ្នា

យោងតាមការស្រាវជ្រាវមួយ របស់ក្រុមអ្នកតាមដាន នៅតាមតំបន់នានា នៃភពផែនដី ដែលបានធ្វើការចាប់អារម្មណ៍ ទៅលើការស្វែងរកសារធាតុ ដែកពណ៌លឿងម្យ៉ាង ដែលអាចកកើតបានទៅជាមាស។

អស់ជាច្រើនសតវត្សមកហើយ ដែលក្រុមការងារទាំងនោះ បានខិតខំព្យាយាម ក្នុងការជីកយករ៉ែមាសពីតំបន់នានា ដែលត្រូវបានបង្ហិនបង្ហោចយ៉ាងខ្លាំង និងក្រោយមក ក៏ព្យាយាមស្វែកកន្លែងថ្មីបន្ថែមទៀត ដើម្បីទាញយកប្រយោជន៍នេះ។

វាត្រូវបានគេជឿជាក់ថា ជាការពិតនៅពេល ដែលមានសារធាតុមាស ដែលមាននៅក្នុងទឹកប្រៃហើយ សរុបប្រមាណជា២០តោន នៃមាសសុទ្ធ ដែលអាចទាញចេញមកពីទឹកសមុទ្រទាំងអស់ ដែលមាននៅលើជុំវិញពិភពលោក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top