ព័ត៌មានអន្តរជាតិ

អាមេរិក គាំទ្រប្រទេសនានា នៅសមុទ្រចិនខាងត្បូង ដែលអះអាងថា ចិនបានរំលោភបំពាន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងគាំទ្រប្រទេសនានា ដែលជឿថាប្រទេសចិន បានរំលោភ លើការទាមទារទឹកដីរបស់ពួកគេ នៅក្នុងសមុទ្រចិនខាងត្បូង នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃពុធ (១៥ កក្កដា) ប៉ុន្តែបានសង្កត់ធ្ងន់ លើការធ្វើបែបនេះ នៅក្នុងវេទិកាពហុភាគី និងច្បាប់។

លោក Pompeo បានប្រាប់អ្នកយកព័ត៌មានថា “បន្ទាប់មកយើង នឹងប្រើឧបករណ៍ដែលយើងមាន ហើយយើង នឹងគាំទ្រប្រទេសទាំងអស់ នៅទូទាំងពិភពលោក ដែលទទួលស្គាល់ថា ប្រទេសចិនបានរំលោភ លើការទាមទារទឹកដីស្របច្បាប់ ក៏ដូចជាការទាមទារ ដែនសមុទ្រផងដែរ” ។

លោកបាននិយាយសំដៅ ដល់សមាគមអាស៊ានទាំង ១០ ថា“ យើងនឹងផ្តល់ជំនួយដល់ពួកគេ ដែលយើងអាចធ្វើបានមិនថា នៅក្នុងស្ថាប័នពហុភាគី មិនថានៅក្នុងអាស៊ាន ទោះបីតាមរយៈ ការឆ្លើយតបតាមផ្លូវច្បាប់ក៏ដោយ យើងនឹងប្រើគ្រប់មធ្យោបាយ ដែលយើងអាចធ្វើបាន” ។

កាលពីថ្ងៃច័ន្ទលោក Pompeo បានលើកឡើងថាសហរដ្ឋអាមេរិក នឹងចាត់ទុកការស្វែងរកធនធាន របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រ ដែលមានជម្លោះ គឺជារឿងខុសច្បាប់។

នេះគឺជាសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់ ដោយកម្លាំងរដ្ឋបាល របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការប្រជែងជាមួយចិន ដែលលោកបានក្លាយជាសត្រូវ កាន់តែខ្លាំងឡើង មុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top