បរទេស៖ យ៉ាងហោចណាស់ មានកប៉ាល់ចំនួន ៧ គ្រឿង បានឆាបឆេះ នៅឯកន្លែងផលិតនាវាមួយ នៅកំពង់ផែ Bushehr ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ប្រធានអង្គការគ្រប់គ្រងវិបត្តិ ក្នុងតំបន់បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Irnaថា ការឆាបឆេះនេះ ត្រូវបានគេរកឃើញ ហើយមិនមានរបាយការណ៍ អំពីការស្លាប់ និងរបួសឡើយ។
មូលហេតុមិនទាន់ច្បាស់ទេ ប៉ុន្តែវាជារឿងចុងក្រោយ នៅក្នុងឧប្បត្តិហេតុអាថ៌កំបាំងជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។
ឧប្បតិហេតុទាំងនោះ បានរួមបញ្ចូលទាំងការផ្ទុះ និងអគ្គិភ័យនៅឯរោងចក្រមីស៊ីល រោងចក្រថាមពល គ្លីនិកវេជ្ជសាស្ត្រ និងរោងចក្រនុយក្លេអ៊ែរ។
ឧប្បត្តិហេតុ បាននាំឱ្យមានការសង្ស័យ អំពីយុទ្ធនាការនៃការបំផ្លិចបំផ្លាញ៕
