អាមេរិក ៖ អង្គការណាសា បានដាក់បង្ហាញ យានពិសោធន៍ Venus គឺឧបករណ៍មួយត្រូវ បានរចនាឡើង ដើម្បីចៀសវាងផ្ទាំងថ្ម និងរណ្តៅធំៗ ខណៈការរុករកនៅលើផ្ទៃភពភព សុក្រមាន សីតុណ្ហភាពលើសពី ៨៥០ អង្សាហ្វារិនហៃ និងសម្ពាធខ្យល់ខ្ពស់ ជាងផែនដី៩២ដង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
យន្តថ្មីសណាសា ដាក់រហស្សនាមថា ‘Venus Feelers’ ត្រូវបានបង្កើតឡើង ដោយស្ថាបត្យករអេហ្ស៊ីប និងអ្នករចនាម៉ូដម្នាក់ឈ្មោះ លោ Youssef Ghali។ លោក Ghali បានដាក់ការរចនាម៉ូដ របស់លោកជាផ្នែកមួយ នៃការប្រឡង “ស្វែងយល់ពីឋាននរក” របស់អង្គការណាសាដោយអំពាវនាវ ឲ្យមានការរចនាម៉ូដមនុស្ស យន្តអវកាសថ្មីមានសមត្ថភាព នៅលើភពសុក្រ ។
ការរចនារបស់លោកGhali ផ្តោតសំខាន់ ទៅលើរចនាសម្ព័ន ដែលមានអារម្មណ៍ថា កង់៣ភ្ជាប់ទៅនឹងផ្នែកខាងមុខ នៃយានដែលជួយរកឃើញផ្ទាំងថ្មធំៗ ឬប្រហោងជ្រៅៗដែលអាចជួយការពារអ្នកពីការ ជាប់នៅលើផ្ទាំងថ្ម ឬដីមិនស្មើគ្នា ។
យោងតាមរបាយការណ៍នៅ Engadget បានឥ្យដឹងថា លោក Ghali នឹងទទួលបានទឹកប្រាក់ចំនួន ១៥,០០០ ដុល្លារសម្រាប់ការដាក់ ស្នើរបស់លោក ខណៈវិស្វកររបស់អង្គការណាសា នឹងយកការរចនារបស់លោក និងរកមើលវិធី ដើម្បីបញ្ចូលវាទៅក្នុងការបង្កើតម៉ូដ នាពេលអនាគតសម្រាប់យានVenus៕