កាណាដា ៖ យោងទៅតាមការសិក្សា ដែលញែកចេញ ពីដង្កូវខួរក្បាល មនុស្សបង្ហាញនៅពេលគំនិត ចាប់ផ្តើម និងបញ្ចប់ថា មនុស្សជាមធ្យម មានគំនិតជាង៦០០០ ក្នុងមួយថ្ងៃ ដែលគំនិតមួយ ដោយអនុញ្ញាតឲ្យពួកគេ គណនាអ្វីៗ នៅជុំវិញខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកស្រាវជ្រាវបានបង្កើត វិធីសាស្រ្តថ្មីមួយបញ្ជាក់ពីការចាប់ផ្តើម និងការបញ្ចប់ នៃគំនិតដែលអនុញ្ញាត ឲ្យពួកគេគណនាថា តើយើងមានចំនួនប៉ុន្មានក្នុងមួយថ្ងៃ។ នេះត្រូវបានធ្វើដោយការញែកគ្រា ជាក់លាក់នៅពេលបុគ្គលម្នាក់ៗ ផ្តោតលើគំនិតតែមួយត្រូវ បានគេពិពណ៌នាថា ជា“ ដង្កូវគិត” ។
ក្រុមនេះក៏កត់សម្គាល់ថា ការវាស់ និងស្ទង់ការគិតរបស់មនុស្សម្នាក់ អាចទស្សន៍ទាយពីលក្ខណៈនៃបុគ្គលិកលក្ខណៈរបស់ពួកគេ ។ លោកវេជ្ជបណ្ឌិតJordan Poppenk ជាប្រធានស្រាវជ្រាវកាណាដា នៅវិទ្យាសាស្ត្រខួរក្បាលបាននិយាយថា អ្វីដែលយើងហៅថា ពពួកដង្កូវ គឺជាចំណុច នៅជិតគ្នា ក្នុងការតំណាង នៃលំនាំសកម្មភាព នៅក្នុងខួរក្បាល។
លោកបានបនបន្តថា ខួរក្បាលកាន់កាប់ចំណុចខុសគ្នា នៅក្នុងលំហសាធារណៈនេះ គ្រប់ពេលវេលា នៅពេលមនុស្សម្នាក់ ឈានទៅរកគំនិតថ្មី ពួកគេបង្កើតដង្កូវគំនិតថ្មីមួយ ដែលយើងអាចរកឃើញ តាមវិធីសាស្ត្ររបស់យើង ។ យើងក៏បានកត់សម្គាល់ថា គំនិតរបស់ដង្កូវកើតឡើង នៅពេលព្រឹត្តិការណ៍ថ្មីៗ កើតឡើងនៅពេលមនុស្ស កំពុងមើលភាពយន្ត៕
ដោយ៖លី ភីលីព