ព័ត៌មានអន្តរជាតិ

ជប៉ុននឹងចាប់ផ្តើម យុទ្ធនាការជំរុញ ទេសចរក្នុងស្រុក

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលជប៉ុន បានប្រកាសបន្តផែនការ បែងចែកនិងជំរុញការធ្វើដំណើរ ក្នុងស្រុកតាមរយៈការ ឧបត្ថម្ភធននៅសប្តាហ៍ក្រោយ ទោះបីជាការស្ទុះងើបឡើងវិញ នៃកូវីដ១៩ នៅក្នុងទីក្រុងតូក្យូក្តី។

យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួង ទទួលបន្ទុកកិច្ចការដីធ្លីលោក Kazuyoshi Akaba បានបញ្ជាក់ ទោះបីជាយ៉ាងណាក្តីទីក្រុងតូក្យូ នឹងត្រូវដកចេញពីយុទ្ធនាការនេះ ហើយធ្វើដំណើរ នៅទូទាំងប្រទេសជប៉ុនចេញ ឬចូលទីក្រុងតូក្យូ គឺត្រូវបានរារាំង នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។

តាមការបញ្ជាក់បន្ថែម របស់រដ្ឋាភិបាល បានអះអាងទៀតថា យុទ្ធនាការដែលមានឈ្មោះថា Go To Travel នឹងចាប់ផ្តើមឡើង ចាប់ពីថ្ងៃទី២២ ខែកក្កដា ដោយការងារស្នូលបំផុតនោះ គឺការជំរុញឲ្យពលរដ្ឋក្នុងស្រុក ប្រើប្រាស់មធ្យោបាយធ្វើដំណើរ ដើម្បីធ្វើទេសចរណ៍ ក្នុងស្រុកកាន់តែច្រើនឡើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top