ព័ត៌មានអន្តរជាតិ

ចិននិយាយថា មិនខ្លាចទណ្ឌកម្មអាមេរិក ជុំវិញរឿងដែនសមុទ្រចិនខាងត្បូង

បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនមិនខ្លាចទណ្ឌកម្មណាមួយ ដែលសហរដ្ឋអាមេរិកអាចនឹងដាក់ ជុំវិញស្ថានភាព នៅដែនសមុទ្រចិនខាងត្បូងនោះទេ និងបានចោទទីក្រុងវ៉ាស៊ីនតោន ពីបទបង្កឲ្យមានបញ្ហា និងអស្ថិរភាពនៅក្នុងតំបន់។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាប្រាប់ អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្លាក់ចូលផ្លូវខុសកាន់តែជ្រៅ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ចិន គឺត្រូវបានធ្វើឡើង ក្រោយមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានព្រមានពីភាព អាចមានទណ្ឌកម្មលើមន្ត្រី និងក្រុមហ៊ុនចិន ដែលពាំក់ព័ន្ធក្នុងអ្វី ដែលទីក្រុងវ៉ាស៊ីនតោន ហៅថា ជាជាការបង្ខិតបង្ខំ នៅដែនសមុទ្រចិនខាងត្បូង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top