អូស្រ្តាលី៖ការសិក្សាស្រាវជ្រាវបានរកឃើញថា ផ្កាថ្មមួយចំនួនដែលមានហ្សែន ធ្វើឲ្យពួកវាសម្របខ្លួនបាន ល្អទៅនឹងទឹកសមុទ្រក្តៅ ព្រមទាំងផ្តល់ក្តីសង្ឃឹមថា ថ្មប៉ប្រះទឹកដែលជិតផុតពូជមួយចំនួន អាចអាចរស់រានមានជីវិតពីការ កើនឡើងកម្ដៅផែនដីយ៉ាងស្រួលនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវមក ពីសហរដ្ឋអាមេរិក និងអូស្រ្តាលីបានបង្កើតហ្សែននៃអាណានិគម ២៣៧ ប្រភេទនៃថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្រ្តាលីក្នុងកំឡុងពេលព្រឹត្តិការណ៍ bleaching ឆ្នាំ ២០១៧ ។ អ្នកស្រាវជ្រាវបានពន្យល់ថា ថ្មប៉ប្រះទឹក ឬផ្កាថ្មកំពុងងាប់ក្នុងអត្រាប្រកាស អាសន្ននៅពេលសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងពិភពលោក ដោយសារកម្ដៅផែនដីការបំពុល និងសកម្មភាពមនុស្ស។
នៅពេលទឹកកាន់តែក្តៅផ្កាថ្មប្រែជាស ហើយងាប់ទៅៗ ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះពាក់ កណ្តាលនៃថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលីបានបាត់បង់ផ្កាថ្ម។ ការស្រាវជ្រាវថ្មីនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រកាន់ តែខិតជិតដើម្បីអាចកំណត់ផ្កាថ្មមិនងាយនឹងរលួយ ដែលអាចនាំឲ្យមានការខិតខំប្រឹងប្រែងក្នុងការបង្កាត់ ពូជដើម្បីរក្សាទុកថ្មប៉ប្រះទឹក៕ ដោយ៖លី ភីលីព



