ព័ត៌មានអន្តរជាតិ

មេរោគCOVID-19នៅតែបន្តកើតមាន លើទឹកដីអាមេរិក កងនាវាចរអាមេរិក ត្រៀមបពាក់បច្ចេកវិទ្យាតាមដានដល់ ទាហានរបស់ខ្លួន

អាមេរិក៖កងនាវាចរសហរដ្ឋអាមេរិកត្រៀមខ្លួនបំពាក់ ឧបករណ៍បច្ចេកវិទ្យាតាមដានដល់ទាហានរបស់ខ្លួនថា តើការឃ្លាតឆ្ងាយពីសង្គមមាន ប្រសិទ្ធិភាពយ៉ាងដូចម្តេច បន្ទាប់ពីមាន ការផ្ទុះឡើងនូវមេរោគ COVID-19ជាច្រើនលើនាវាកងទ័ពជើង ទឹកនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមឆ្លើយតបរហ័សរបស់ កងទ័ពជើងទឹកនៃមេរោគ COVID មានគម្រោងអនុវត្តកម្មវិធីតាមដាន នៅជិតដើម្បីកំណត់ថា តើគោលការណ៍នៃការឃ្លាត ឆ្ងាយពីសង្គមមានប្រសិទ្ធិភាពយ៉ាង ដូចម្តេចក្នុងការកំណត់ការរីករាលដាលនៃ មេរោគ។ ក្រុមនេះកំពុងស្វែងរកជម្រើសឲ្យពាក់ ឧបករណ៍ដែលអាចរក្សាទុកទិន្នន័យអ្នក ប្រើប្រាស់ក្នុងរយៈពេល៥ហ្វីត និងអាចកំណត់អត្តសញ្ញាណ ឧបករណ៍ចំនួន ១០០ ផ្សេងៗគ្នានៅជិតគ្នាក្នុងរយៈពេលមួយនាទី។

ក្រុមយោធានាពេលបច្ចុប្បន្នកំពុង ទទួលយកបច្ចេកវិទ្យាគំរូដែលមានស្រាប់ សម្រាប់ពាណិជ្ជកម្ម ឬបច្ចេកវិទ្យាទំនើប ប៉ុន្តែកម្មវិធីនេះមិនអាចរក្សាទុកព័ត៌មាន ផ្ទាល់ខ្លួន ឬមានប្រព័ន្ធWiFi និង GPSបានឡើយ ព្រោះសេវាកម្មនេះអាចជាការ គំរាមកំហែងសន្តិសុខជាតិ៕ ដោយ៖លី ភីលីព

Most Popular

To Top