ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ់ង់-រុស្ស៊ី ពិភាក្សាគ្នា អំពីគោលនយោបាយឯកតោភាគី របស់អាមេរិក

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានពិភាក្សាគ្នា អំពីគោលនយោបាយ “ឯកតោភាគី” របស់សហរដ្ឋអាមេរិក និងវិធីដើម្បីជំរុញចំណងទាក់ទងទ្វេភាគី។

នៅក្នុងការសន្ទនា តាមទូរស័ព្ទមួយ លោករ៉ូហានី បានអំពាវនាវឱ្យពង្រឹង នូវទំនាក់ទំនងដ៏ទូលំទូលាយ នៃទីក្រុងតេអេរ៉ង់ – មូស្គូ ជាពិសេស នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោក រូហានី ក៏បានគូសបញ្ជាក់ ពីសារសំខាន់នៃវិធានការការពារ ដែលត្រូវអនុវត្ត ដោយប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ ជាអន្តរជាតិថា ជាផែនការសកម្មភាពរួម (JCPOA) ។

មេដឹកនាំអ៊ីរ៉ង់ បានកោតសរសើរ ចំពោះការគាំទ្ររបស់រុស្ស៊ី ចំពោះផែនការ JCPOA ក៏ដូចជាការប្រឆាំងរបស់ខ្លួន ចំពោះគោលនយោបាយ “ឯកតោភាគី” របស់សហរដ្ឋអាមេរិក ចំពោះកិច្ចព្រមព្រៀងខាងលើនេះ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top