ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោស ចំពោះទម្លាក់អាក្រក់ជប៉ុន ក្រោយចេញ របាយការណ៍

បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការថ្កោលទោសរិះគន់ ចំពោះរដ្ឋាភិបាលជប៉ុន ក្រោយមានការចេញ របាយការណ៍ការពារជាតិមួយ ដែលអះអាងថា ទីក្រុងព្យុងយ៉ាងមានសមត្ថភាព បើកការវាយប្រហារនុយក្លេអ៊ែ ទៅលើប្រទេសជប៉ុន ។

មន្ត្រីនាំពាក្យក្រសួង ការបរទេសកូរ៉េខាងជើងមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានកណ្ដាល របស់កូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ថា របាយការណ៍ការពារជាតិនោះ គឺជាការនិយាយដ៏ភ្លីភ្លើរបស់ជប៉ុន ដែលបង្ហាញឲ្យឃើញពីមហិច្ឆតាទីក្រុងតូក្យូបានចាប់អាវុធវិញ ផ្អែកលើទំហំផលប្រយោជន៍ជាតិ ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានអះអាងថា ប្រទេសជប៉ុន កំពុងតែព្យាយាមប្រឹងប្រែង ធ្វើឲ្យការបង្រួបបង្រួមបង្កើត យោធាមានភាពស្របច្បាប់ ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្វើឲ្យស្របច្បាប់នូវការរឹបអូសយកទឹកដីប្រទេសដទៃ ដោយប្រើគោលនយោបាយថ្មី ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top