ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៩រ៉ិចទ័រ បានកើតឡើង នៅក្នុងប្រទេសឈីលី ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា នៅវេលាម៉ោង១និង៤០នាទីព្រឹក ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ ត្រូវនឹងម៉ោង៥និង៤០នាទី ម៉ោងសកល មានគ្រោះរញ្ជួយដីមួយកម្រិត ៥,៩រ៉ិចទ័រ បានកើតឡើង នៅភាគខាងត្បូងនៃក្រុង Iquique ប្រទេសឈីលី ។
គ្រោះរញ្ជួយដីនេះមានជម្រៅ ៧៣.៨២គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២០.២៣៥៣ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៧០.១៣៩៩ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។
បន្ទាប់ពីគ្រោះរញ្ជួយដីកើតឡើង មិនទាន់មានសេចក្តីរាយការណ៍ លម្អិតអំពីការខូចខាត ឬអ្នករងរបួសនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា