ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិជប៉ុន ស្នើឲ្យយោធាអាមេរិក គួរតែធ្វើតេស្តរកកូវីដ១៩ មុនពេលមកដល់ជប៉ុន

បរទេស ៖ នៅថ្ងៃសុក្រទី១៧ ខែកក្កដានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Taro Kono បានប្រកាស អំពាវនាវដល់សហរដ្ឋអាមេរិក ក្នុងការធ្វើតេស្តរកកូវីដ១៩ ទៅលើ យោធារបស់ខ្លួនទាំងអស់ ដែលនឹងធ្វើដំណើរមកប្រទេសជប៉ុន។

ការប្រកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពីមានការផ្ទុះវីរុសកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូង នៃតំបន់អូគីណាវ៉ា ។ លោក Kono បានបញ្ជាក់ថា តាមអ្វីដែលក្រសួងការពារជាតិ បានស្នើទៅភាគីអាមេរិកនោះ គឺថា យោធាអាមេរិកគួរតែធ្វើតេស្ត១លើកមុន ពេលធ្វើដំណើរមកជប៉ុននិងម្តងទៀត ក្នុងពេលធ្វើដំណើរ មកដល់ប្រទេសជប៉ុន ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះជាការឆ្លើយតបអាមេរិក គឺបានបញ្ជាក់ហើយថា ខ្លួនកំពុងធ្វើការពិចារណា ទៅលើសំណើរទាំងនោះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top