ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៥,៧រ៉ិចទ័រ វាយប្រហារ ភាគខាងកើត ប្រទេសឥណ្ឌា

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ អង្រួននៅភាគខាងកើតប្រទេសឥណ្ឌា ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ កើតឡើងនៅចម្ងាយ២៤៣គីឡូម៉ែត្រ នៅភាគខាងកើតនៃកំពង់ផែ Port Blair ប្រទេសឥណ្ឌា នៅវេលាម៉ោង១៨និង៣២នាទី ម៉ោងសាកលនៅថ្ងៃសុក្រ ។

គ្រោះរញ្ជួយដីមានជម្រៅ១០.១៣គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១២.០៩៣២ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់ ។៩៤.៩៣៩៥ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top