បរទេស៖ នៅថ្ងៃអង្គារនេះតុលាការមួយ នៅចក្រភពអង់គ្លេសបានប្រកាសដាក់ទោសស្ត្រីវ័យកណ្តាលម្នាក់ ឲ្យជាប់ទោសរយៈពេល៩ខែក្រោយ រកឃើញថាគាត់បានរក្សារូបថត អាសអាភាសរបស់កុមារ ដល់ទៅ៨០០០០សន្លឹក។
នាង Julie Marshall អាយុ៥៤ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោយក្រុមប៉ូលីសបានធ្វើការចូលទៅ ក្នុងគណនេយ្យរបស់នាងហើយប្រមូល បានរូបថតទាំងនោះ ។ការសង្ស័យត្រូវបានធ្វើឡើងតាំងតែពីខែសីហាឆ្នាំ២០១៧ ក្រោយពេលដែលនាងបានប្រើប្រាស់ wifi របស់មន្ទីរពេទ្យមួយកន្លែង។
រូបថតទាំងអស់ត្រូវបានបែកចែក ទៅជា៦៧៧រូបនៅក្នុងកញ្ចប់ឯកសារដែលដាក់ឈ្មោះថាA ជារូបភាពដែលសិចស៊ីខ្លាំង៤៦៥រូបនៅក្នុងឯកសារមានឈ្មោះថា B និង៧៩៩៥៨សន្លឹកផ្សេងទៀតនៅក្នុងកញ្ចប់ C ដែលនាងបានចំណាយពេលប្រមូលសរុបដល់ទៅ១៤ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី
