បរទេស៖ បុរសម្នាក់មកពីទីក្រុង Cuttack នៅរដ្ឋ Odisha នៃប្រទេសឥណ្ឌា បានបង្កើតម៉ាសមុខធ្វើពីមាសដែលមានតម្លៃ ៤៦៧០ ដុល្លារ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសខាងលើឈ្មោះ Alok Mohanty គឺជាអ្នកជំនួញ គាត់បានសារភាពថាគាត់នឹកគិតចង់បានគ្រឿងតុបតែងធ្វើពីមាសតាំងពីតូចមកម្ល៉េះ ដែលជាហេតុធ្វើឱ្យគាត់មានម៉ាសមុខ N-95 ដែលធ្វើពីមាសនេះ។ របាំងពិសេសដែលធ្វើដោយប្រើមាស ៩០-១០០ ក្រាម ធ្វើដោយប្រើរយៈពេល ២២ ថ្ងៃដើម្បីផលិត។
លោក Mohanty បានស្តាប់ការណែនាំពីបុរសម្នាក់ឈ្មោះ Shankar Kurade នៅ Pune ដែលបានប្រែមុខមាត់មុនគេបន្ទាប់ពីពាក់ម៉ាសមុខមាសដែលមានតម្លៃជិត ៤០០០ ដុល្លារ ចំពេលមានជំងឺរាតត្បាតរ៉ាំរ៉ៃដែលកំពុងបន្តកើតមាន៕
ប្រែសម្រួលៈ ណៃ តុលា