សេអ៊ូល ៖ ផ្កាយរណបទំនាក់ទំនងយោធា ដំបូងបង្អស់ របស់កូរ៉េខាងត្បូង នឹងត្រូវបាញ់បង្ហោះ ទៅកាន់ទីអវកាសនៅចុងសប្តាហ៍នេះ បន្ទាប់ពីមានការពន្យារ ពេលជាច្រើនសប្តាហ៍។
ផ្កាយរណប Anasis-II គ្រោងនឹងហោះចេញពីរដ្ឋផ្លរីដា នៅលើរ៉ុក្កែត Falcon 9 Block 5 ដោយក្រុមហ៊ុនអវកាស ពាណិជ្ជកម្មអាមេរិក SpaceX ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) នេះបើយោងតាមការចេញ ផ្សាយពីកម្មវិធីផ្កាយរណប។
គេហទំព័រនេះបានចុះផ្សាយថា“ ស្ថានភាពនៃការបាញ់បង្ហោះ គឺត្រូវបានធ្វើឡើង ដែលមានឱកាស ៧០ ភាគរយសម្រាប់លក្ខខណ្ឌអាកាសធាតុអំណោយផល” ។
ផ្កាយរណប Anasis-II ដើមឡើយគ្រោងនឹងចាប់ផ្តើម នៅដើមខែកក្កដា ប៉ុន្តែការបាញ់បង្ហោះនេះត្រូវបានដាក់ត្រឡប់ទៅថ្ងៃទី ១៤ ខែកក្កដា ថ្ងៃទី ២០ ខែកក្កដាហើយបន្ទាប់ មកដល់ថ្ងៃអង្គារសប្ដាហ៍នេះ នេះបើយោងតាមអ្នកតាមដាន បង្ហោះអវកាសជាច្រើន៕
ដោយ ឈូក បូរ៉ា