វ៉ាស៊ីនតោន៖ មន្ត្រីមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា សហរដ្ឋអាមេរិក“ ពិនិត្យមើល” នូវជំហររបស់កម្លាំងពិភពលោក របស់ខ្លួនជាប្រចាំ បន្ទាប់ពីមានរបាយការណ៍ថា ក្រសួងការពារជាតិ បានផ្តល់ជម្រើសដល់សេតវិមាន ដើម្បីកាត់បន្ថយកម្រិតកង ទ័ពអាមេរិក នៅកូរ៉េខាងត្បូង។
ដោយដកស្រង់សម្តីមន្រ្តីអាមេរិក ដែលមិនបញ្ចេញឈ្មោះកាសែត Wall Street Journal បានរាយការណ៍ កាលពីសប្តាហ៍មុនថា ជំរើសនានាត្រូវបានបង្ហាញ នៅក្នុងខែមីនា បន្ទាប់ពីមានការពិនិត្យមើលកាន់ តែទូលំទូលាយអំពីជម្រើស ក្នុងការដកកងទ័ពពីជុំវិញពិភពលោក រួមទាំងនៅមជ្ឈឹមបូព៌ា អាហ្វ្រិក អឺរ៉ុប និងអាស៊ី។
មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ថា“ យើងនឹងមិនធ្វើអត្ថាធិប្បាយ លើការសន្និដ្ឋាន របស់សារព័ត៌មាននោះទេ” ៕
ដោយ ឈូក បូរ៉ា

