ព័ត៌មានអន្តរជាតិ

UNជំរុញឲ្យពិភពលោក ប្រើម៉ាស៊ីនត្រជាក់ ដើរថាមពលអគ្គិនីស ដើម្បីកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់

UN៖ អង្គការសហប្រជាជាតិ បាននិយាយថា ម៉ាស៊ីនត្រជាក់នៅសហរដ្ឋអាមេរិក តែមួយបានបញ្ចេញកាបូនឌីអុកស៊ីត ប្រហែល១០០តោន ទៅក្នុងខ្យល់ជារៀងរាល់ឆ្នាំ ហើយអ្នកជំនាញព្រមានថា យើងគួរតែចម្អិនម្ហូបដោយខ្លួនឯង ទើបល្អជាង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

អង្គការសហប្រជាជាតិ ស្នើឲ្យប្តូរទៅប្រើឧបករណ៍ ដែលមានថាមពលអគ្គិនីស និងអាកាសធាតុដែលមានប្រសិទ្ធិភាព ក្នុងគោលបំណង ដើម្បីទប់ស្កាត់ផលប៉ះពាល់ នៃកម្ដៅផែនដី។ វិធានការនេះនឹងកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤៦០ ពាន់លានតោននៅទូទាំងពិភពលោក ក្នុងរយៈពេល ៤០ ឆ្នាំដែលជាការបំភាយឧស្ម័នរយៈពេល ៨ ឆ្នាំដោយផ្អែកលើកម្រិតឆ្នាំ ២០១៨ ។
រដ្ឋាភិបាលអន្ដរជាតិ បានឯកភាពគ្នាចាប់ផ្តើមប្រើ សារធាតុគីមី ដែលបញ្ចេញឧស្ម័នពុល ទោះយ៉ាងណាអ្នកបញ្ចេញ ឧស្ម័នច្រើនជាងគេមិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះទេ គឺសហរដ្ឋអាមេរិកឥណ្ឌា និងចិន។ អង្គការសហប្រជាជាតិ បានណែនាំថា ពួកគេនឹងសន្សំប្រាក់ចំនួន ២,៩ សែនកោដិដុល្លារនៅឆ្នាំ ២០៥០ ដោយសារបច្ចេកវិទ្យានេះ នឹងកាត់បន្ថយថ្លៃអគ្គិសនី។ មិនត្រឹមតែប្រព័ន្ធត្រជាក់ ដែលមានប្រសិទ្ធភាព ថាមពលប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយ ឧស្ម័នបង្កគ្រោះថ្នាក់នៅក្នុងបរិយាកាសផងដែរ ។

លោក Gabrielle Dreyfus ប្រធានកម្មវិធីប្រសិទ្ធភាព ត្រជាក់នៅវិទ្យាស្ថានអភិបាលកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព បាននិយាយតាមទូរស័ព្ទថា ប្រសិនបើយើងដោះស្រាយភាព ត្រជាក់ខុសយើងត្រូវចំអិនខ្លួនឯង ៕ដោយ៖លី ភីលីព

Most Popular

To Top