ព័ត៌មានអន្តរជាតិ

វៀតណាមជំនួយថវិកា ១០ម៉ឺនដុល្លារ ទៅឱ្យប្រទេសចិន ដើម្បីបន្ធូរបន្ថយ គ្រោះទឹកជំនន់ និងរញ្ជួយដី

ហាណូយ៖ ក្រសួងការបរទេសវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាម បានផ្តល់ថវិកា ចំនួន ១០ ម៉ឺនដុល្លារ ដល់ប្រទេសចិន ដើម្បីគាំទ្ររដ្ឋាភិបាល និងប្រជាជនរបស់ខ្លួន ដើម្បីដោះស្រាយផលវិបាក នៃទឹកជំនន់និងការរញ្ជួយដី ដែលបានបំផ្លាញ នាពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជំនួយនេះមានប្រភពចេញ ពីមិត្តភាពជាប្រពៃណី និងស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។

ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរញ្ជួយដី បានកើតឡើងនៅផ្នែកជាច្រើននៃប្រទេសចិន ចាប់តាំងពីដើមខែមិថុនា ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងខាតបង់ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ។

ទឹកជំនន់តែមួយបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់ ១៤១ នាក់បានស្លាប់ ឬបាត់ខ្លួន និង បានបង្ខំឲ្យ ប្រជាជនចំនួន ១៥ លាននាក់ត្រូវជម្លៀស ចេញពីផ្ទះរបស់ពួកគេនៅក្នុងខែកក្កដា។ កន្លងមកនៅថ្ងៃទី ៧ ខែកក្កដា លោកនាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀន ស៊ុនហ្វុក បានផ្ញើសារទៅសមភាគីចិនលោកនាយករដ្ឋមន្រ្តី លី ខឹឈាង ដើម្បីផ្តល់នូវការអាណិតអាសូរ ចំពោះការខាតបង់ដ៏ធំធេង ក្នុងជីវិតនិងទ្រព្យសម្បត្តិមនុស្ស ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top