ព័ត៌មានអន្តរជាតិ

បដិវត្តិ៖ ជនជាតិដើមអាមេរិក ប្តូរទៅតំបន់ Polynesia កាលពី៨០០ឆ្នាំមុន ដោយធ្វើអន្តរាគមន៍ លើកោះជាច្រើនសតវត្ស

អាមេរិក៖ ជនជាតិអាមេរិក ដើមកំណើតដំបូង បានធ្វើដំណើរដល់ តំបន់ប៉ូលីណេសៀ “Polynesia” កាលពី ៨០០ ឆ្នាំមុនដោយក្បូនឈើ និងធ្វើអន្តរាគមន៍ជាមួយអ្នកកោះ ក្នុងស្រុកជាច្រើនសតវត្ស មុនពេលអ្នករុករកជនជាតិអឺរ៉ុប បានមកដល់ប៉ាស៊ីហ្វិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ មកពីសហរដ្ឋអាមេរិក និងម៉ិកស៊ិកបានប្រើប្រាស់ ការវិភាគហ្សែនទ្រង់ទ្រាយធំ ដើម្បីបង្ហាញថា ប្រជាជនប៉ូលីណេសៀសព្វថ្ងៃ មានផ្ទុកនូវ DNA ជនជាតិដើមអាមេរិកាំង។ ការវិភាគស្ថិតិបានបង្ហាញថា ប្រជាជនប៉ូលីនេស៊ី នាសម័យបុរេប្រវត្តិបានជួប និងប្រាស្រ័យទាក់ទង ជាមួយមនុស្ស ដែលសព្វថ្ងៃជាប្រទេសកូឡុំប៊ី នៅប្រហែលឆ្នាំ ១១៥០ នៃគ.ស។

ព្រឹត្តិការណ៍នេះ ដែលបានកើតឡើងនៅលើកោះ Marquesasខាងត្បូង បានកើតឡើងក្នុងពេលដំណាលគ្នា ដែលជនជាតិប៉ូលីនេស៊ី បានមកដល់តំបន់នោះ ពីភាគខាងលិច។ ការរកឃើញចុងក្រោយ បញ្ជាក់ពីទ្រឹស្តីបានដំណើរការ ជាយូរមកហើយថា ក្រុមទាំង២បានជួប ហើយពន្យល់ ពីមូលហេតុដំឡូងផ្អែម មកពីអាមេរិក អាចត្រូវបានគេរកឃើញ នៅក្នុងប៉ូលីនេស៊ី។

ជនជាតិដើមអាមេរិក ប្រហែលជាបានជិះទូកដូចKon-Tiki ជានាវាឆ្នាំ ១៩៤៧ ដឹកនាំដោយអ្នករុករករ៉ែ Thor Heyerdahl បានឆ្លងកាត់ពីប្រទេសប៉េរូ ទៅកោះប៉ូលីនេស៊ី៕ ដោយ៖លី ភីលីព

Most Popular

To Top