អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា សត្វកណ្តុរប្រេងតូចមួយក្បាល ដែលដេកលង់លក់ក្នុងបាល់ អាចដាក់នៅក្នុងបាតដៃ របស់នរណាម្នាក់ ប៉ុន្តែកាលពី២លានឆ្នាំមុនសត្វប្រភេទនេះ មានទំហំធំដូចសត្វឆ្មា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
មិនគួរឲ្យជឿ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ បានពិពណ៌នា អំពីសត្វកណ្តុរប្រេងដ៏ធំមួយ ដែលពីមុនមិនអាចនឹកស្មានដល់ បាននៅខាងក្រៅ Alice នៅ Wonderland ។ សត្វនេះមានលលាដ៍ក្បាល ទំហំ១០ស. ម ត្រូវបានសាងសង់ឡើងវិញ មានទំហំធំណាស់ ប្រហែលជាត្រូវប្តូរ របបអាហារពីផ្លែប៊ឺរីតូចៗ និងសត្វល្អិត ជាអាហារប្រចាំថ្ងៃដើម្បីរស់។
សត្វកណ្តុរប្រេងភាគច្រើន ត្រូវបានគេរកឃើញ នៅចក្រភពអង់គ្លេស ដែលត្រូវបានគេស្គាល់ថា ជាប្រភេទសត្វដេក អាចសម្ងំរហូតដល់៧ខែនៃឆ្នាំ។ ប៉ុន្តែសត្វកណ្តុរប្រេងយក្ស ត្រូវបានគេជឿថា ជាសត្វធំបំផុត មិនធ្លាប់មានពីមុនមក បន្ទាប់ពីសាកសព ត្រូវបានរកឃើញនៅSicily ទំនងជាមិនងាយរងគ្រោះ ដោយសារអាកាសធាតុត្រជាក់ទេ ដូច្នេះប្រហែលជា នៅភ្ញាក់ពេញមួយឆ្នាំ៕ ដោយ៖លី ភីលីព


