ព័ត៌មានអន្តរជាតិ

របាយការណ៍ៈ ក្រុមហ៊ុន Disney កាត់បន្ថយការផ្សាយពាណិជ្ជកម្ម លើបណ្តាញសង្គម Facebook និង Instagram

កាលីហ្វ័រញ៉ា៖ យោងតាមរបាយការណ៍ នៅក្នុងកាសែត Wall Street Journal បានឲ្យដឹងថា ក្រុមហ៊ុន Walt Disney Co បានកាត់បន្ថយថវិកា ផ្សព្វផ្សាយរបស់ខ្លួនយ៉ាងច្រើន នៅលើបណ្តាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុន Facebook យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សារព័ត៌មានបានដកស្រង់សម្ដី ប្រភពមិនបញ្ចេញឈ្មោះ ដែលបានដឹងអំពីបញ្ហានេះ បាននិយាយថា ពេលវេលាសម្រាប់ការវិលត្រឡប់ របស់ Disney មិនច្បាស់ឡើយ។ វាជាការថយក្រោយថ្មីបំផុត សម្រាប់បណ្តាញសង្គម កំពុងប្រឈមមុខ នឹងការធ្វើពហិការផ្សាយពាណិជ្ជកម្ម កើនឡើងលើគោលនយោបាយ និងសកម្មភាព ស្តីពីការនិយាយស្អប់ នៅលើវេទិការបស់ខ្លួន។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Pathmatics Inc ថា ក្រុមហ៊ុន Disney បានចូលរួមជាមួយក្រុមហ៊ុន រាប់រយផ្សេងទៀត ផ្អាកការចំណាយលើសេវាកម្មនេះ។ របាយការណ៍ មិនបានបញ្ជាក់ថា តើ Disney បានចូលរួមធ្វើពហិការ ផ្សាយពាណិជ្ជកម្មជាផ្លូវការទេ ហើយក្រុមហ៊ុនមួយចំនួនដូចជា Starbucks កំពុងតែដកថយការផ្សព្វផ្សាយ តាមបណ្តាញសង្គម ដោយសារតែការនិយាយស្អប់ និងកង្វល់ផ្សេងៗ ប៉ុន្តែមិនបានចូលរួមជាផ្លូវការ ក្នុងយុទ្ធនាការ“ បញ្ឈប់ការស្អប់ ដើម្បីរកប្រាក់ចំណេញ” ។

អ្នកតំណាងឲ្យក្រុមហ៊ុន Disney មិនបានឆ្លើយតបភ្លាមៗ ចំពោះសារថ្ងៃអាទិត្យ ដើម្បីសុំការអត្ថាធិប្បាយទេ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ក៏បានកាត់បន្ថយថវិកាផ្សព្វផ្សាយ របស់ក្រុមហ៊ុនផងដែរ។

Facebook បាននិយាយថា ខ្លួនមិនបានធ្វើអត្ថាធិប្បាយ លើអ្នកផ្សាយពាណិជ្ជកម្មម្នាក់ៗទេ។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីម៉ែលថា ខ្លួនវិនិយោគទឹកប្រាក់ រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីរក្សាសហគមន៍របស់យើង ឲ្យមានសុវត្ថិភាព និងបន្តធ្វើការជាមួយ អ្នកជំនាញខាងក្រៅដើម្បីពិនិត្យ និងការអាប់ដេត គោលនយោបាយរបស់យើង៕ ដោយ៖លី ភីលីព

Most Popular

To Top