ចិន៖ ស្លាបរបស់សត្វល្អិត កំពុងជំរុញឲ្យអ្នកវិទ្យាសាស្ត្រ សង្ឃឹមថា នឹងបង្កើត PPE ដែលមិនគួរឲ្យជឿ ចំពោះដំណក់ទឹកមាត់ ដែលឆ្លងវីរុសកូរ៉ូណា ពីព្រោះការវិភាគអតិសុខុមទស្សន៍ នៃរចនាសម្ព័ន្ធសត្វល្អិត បង្ហាញពីការបង្កើតសារធាតុ ដែលមិនត្រូវបានរកឃើញពីមុនខ្លាំង និងការជ្រាបទឹក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ពពួកសត្វទំាងនេះច្រើន តែជំរុញឲ្យវិស្វករ និងអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Penn State សង្ឃឹមថា នេះអាចនាំទៅរក ការលេចចេញនូវផ្ទៃជាតិទឹក ។ លោក Lin Wang ជានិស្សិតថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Penn State បាននិយាយថា អស់រយៈពេល២ឬ៣ ទសវត្សរ៍មកហើយ ដែលផ្ទៃថ្នាំជ្រាបទឹក ត្រូវបានរចនាតាមបែបធម្មជាតិច្រើន តែពឹងផ្អែកលើរុក្ខជាតិ ដូចជាស្លឹកឈូក។
លោកបានបន្តថា នេះមានន័យថា ស្រទាប់ជ្រាបទឹកភាគច្រើន និងថ្នាំកូត ត្រូវបានផ្អែកលើប្លង់មេនេះ។ វាដំណើរការ ដោយកាត់បន្ថយការកកិត និងបង្កើតបានជាស្រទាប់ខ្យល់ស្តើងមួយ នៅខាងលើផ្ទៃ ដោយកាត់បន្ថយការទាក់ទង តាមរបៀបដូចគ្នា នឹងតារាងវាយកូនគោលលើអាកាស៕ ដោយ៖លី ភីលីព