ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ផ្លាស់ទី ដើម្បីរចនាទីធ្លាតូចមួយ សម្រាប់ទីពិសោធន៍ របស់រដ្ឋាភិបាល

អាមេរិក ៖ មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិក ស្ថិតនៅក្នុងការរចនាស្ថានីយ៍ អវកាសខ្នាតតូច ដែលនឹងត្រូវប្រើប្រាស់ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បណ្តុះបណ្តាល ព្រមទំាងបេសកកម្មប្រតិបត្តិការ ដែលធ្វើឲ្យប្រទេសដទៃទៀត សង្ស័យថា សហរដ្ឋអាមេរិក កំពុងបង្កើតស្ថានីយ៍ អវកាសយោធាដំបូងគេទេ? នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រសួងការពារជាតិ បានប្រគល់កិច្ចសន្យា ដល់សាជីវកម្ម Sierra Nevada ដោយអនុញ្ញាតឲ្យក្រុមហ៊ុន អាកាសចរណ៍ផ្លាស់ប្តូរយានយន្ត ដឹកជញ្ជូនផ្កាយរណបរបស់ខ្លួន ទៅជាផ្នែកខាងក្រៅ នៃគន្លងតារាវិថី ។ យន្តអវកាស Shooting Star គឺជាយានដឹកទំនិញ ១៦ ហ្វីតត្រូវបានរចនាឡើង ដើម្បីផ្ទុកទម្ងន់ ១០,០០០ ផោន និងត្រូវបាន បង្កើតដំបូង សម្រាប់បេសកកម្មគាំទ្រ អង្គការណាសាទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ ។

ក្រុមហ៊ុន និងមន្ទីរបញ្ចកោណ កំពុងសម្លឹងមើលឆ្នាំ ២០២១ នៅពេលយាននេះនឹងហោះហើរ សម្រាប់បេសកកម្មបង្ហាញដំបូងរបស់ខ្លួន ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានលើកឡើង ពីការព្រួយបារម្ភរួមផ្សំជាមួយកម្លាំង អវកាសអាមេរិកស្ថានីយ៍ អវកាសនេះអាច មានន័យថា កងទ័ពផ្កាយកំពុងស្ថិតនៅលើផ្តេក៕ ដោយ៖លី ភីលីព

Most Popular

To Top