មកទល់នឹងពេលនេះ គ្រោះមហន្តរាយទឹកជំនន់ ដ៏ហិនហោចបំផុត កាលពីកំឡុងឆ្នាំ១៩៣១ ដែលមនុស្សលោក នៅក្នុងរស់នៅក្នុង សតវត្សទី២១ទាំងអស់គ្នា ពុំធ្លាប់បានជួបប្រទះនៅឡើយ ។ វាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត ដែលពិភពលោក នៅក្នុងសតវត្សទី២០ ធ្លាប់ជួបប្រទះ ហើយប្រជាជនចិន ប្រមាណជា៤លាននាក់ ត្រូវបានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិ ទឹកជំនន់ដែលបានបង្កឡើង ដោយទឹកទន្លេលឿងរបស់ខ្លួន។
យោងតាមចេញផ្សាយ របស់គេហទំព័រThe Disaster History ដែលធ្លាប់បានចេញផ្សាយ នូវអត្ថបទនេះបានបញ្ជាក់ថា ប្រជាជនប្រមាណជា ១៤០០០០នាក់ ដែលបានលង់ទឹកស្លាប់ នៅពេលនោះហើយប្រមាណជា៣,៧លាននាក់ទៀត ត្រូវបានបាត់បង់ជីវិត នៅក្នុងរយះពេលបន្តបន្ទាប់គ្នា ក្នុងរយះពេល៩ខែ ។ ទឹកជំនន់ដែលបានវាយប្រហារ ទៅលើប្រទេសចិន ក្នុងផ្ទៃដីទៅដល់៧០០០០ម៉ាលការ៉េ គឺជិតប្រហែលទៅ នឹងប្រទេសអង់គ្លេស ទាំងមូលនឹងបូកបន្ថែម ពាក់កណា្តលផ្ទៃដី នៃប្រទេសស្កុតឡេនផង។
ទឹកជំនន់បន្ត វាយប្រហារ មកលើប្រជាជនចិន ពីមួយខែទៅមួយខែឆ្លងកាត់រដូវ ត្រជាក់ផងហើយមានស្បៀង អាហារតិចតួចបំផុត ដែលនៅសេសសល់ សម្រាប់ប្រជាជន ប្រមាណជា ៥០លាននាក់ ដែលបានទទួលរងការ ប៉ះពាល់ដោយភាពអត់ឃ្លាន និងជម្ងឺឆ្លងជាច្រើនទៀត ។ ចំនួននៃការស្លាប់កាលពីឆ្នាំ១៩៣១ គឺត្រូវបានគេជឿជាក់ថា មានចំនួនច្រើន ជាងការស្លាប់ដោយសារគ្រោះទឹកជំនន់ស៊ូណាមិ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០០៤ ដល់ទៅ១៥ដង។
ប្រវត្តិសាស្ត្របាន រៀបរាប់ការលំបាក ដ៏សោកសង្រែង របស់ប្រទេសចិន នៅពេលនោះដោយសារ ក្នុងពេលតែមួយតែសង្គ្រាមស៊ិវិល ដ៏រ៉ាំរ៉ៃកំពុងតែត្រូវបានយាយី មកលើប្រទេស រវាងក្រុមបក្សកម្មុយនីស និងក្រុមរាជានិយមហើយនៅពេល ដែលប្រទេសជប៉ុនកំពុងតែលុកលុយ មកលើដែនដីភាគខាងជើង របស់ខ្លួនផង គឺនៅចំពេលដែលពិភពលោក កំពុងធ្លាក់ចូលទៅជ្រៅក្នុងវិបត្តិជាច្រើនផង គឺពុំមានអ្នកណាអាច នឹងជួយស្រោចស្រង់ ប្រជាជនរងគ្រោះទាំងអស់ នោះបានឡើយ៕
ប្រែសម្រួល:ស៊ុនលី