ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថាចំណែក នៃនាវាចម្បាំងទំនើប នៅក្នុងកងនាវាចររុស្ស៊ី គួរតែលើសពី ៧០ ភាគរយនៅឆ្នាំ ២០២៧ ។
លោកពូទីន បានឲ្យដឹង នៅក្នុងពិធីដាក់នាវាចម្បាំង នៅទីក្រុងឃឺច ក្នុងឧបទ្វីបគ្រីមៀថា“ យើងនឹងបន្តដំណើរឆ្ពោះ ទៅរកការអភិវឌ្ឍកងនាវា ដែលត្រៀមប្រយុទ្ធ និងទំនើប ហើយកសាងនាវាដែលបំពាក់ដោយអាវុធ និងឧបករណ៍ ដែលបានសន្យា” ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះឧស្សាហកម្មផលិតកប៉ាល់ នាវា ត្រូវបានផ្ទុកទៅដោយការបញ្ជាទិញ ជាច្រើនឆ្នាំមកហើយ ហើយចាំបាច់ត្រូវមានសក្តានុពល ខាងវិទ្យាសាស្ត្រ ផលិតកម្ម និងបុគ្គលិកដើម្បីបង្កើត នាវាចុងក្រោយបំផុត គ្រប់ប្រភេទ។
លោកពូទីន បានបន្ថែមថា ការសាងសង់នាវាចម្បាំងថ្មីចំនួន ៦ បានចាប់ផ្តើមក្នុងពេលតែមួយនៅថ្ងៃច័ន្ទ នៅឯកំពង់ផែនាំមុខចំនួន ៣ ដោយមាននាវាវាយប្រហារដ៏មហិមាចំនួន ២ នៅតំបន់ទីក្រុង Kerch៕ដោយ ឈូក បូរ៉ា