បរទេស៖ ភាពតានតឹងកើនឡើង នៅតាមព្រំដែន បានបង្ខំឲ្យកងទ័ពឥណ្ឌា បង្កើនសមត្ថភាពប្រយុទ្ធ ក្នុងសង្គ្រាមនៅតំបន់ហិម៉ាឡៃយ៉ា។ ក្រៅពីការទិញគ្រាប់រំសេវ និងគ្រាប់បែកវៃឆ្លាត កងទ័ពឥណ្ឌា ក៏បានចាប់ផ្តើមធ្វើទំនើបកម្ម នូវរថយន្ដប្រយុទ្ធរបស់ខ្លួន ដែលមានសមត្ថភាព ការពារប្រទេសឆ្លងកាត់ព្រំដែន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមក្រសួងការពារជាតិ ថា ប្រទេសឥណ្ឌា នឹងបំពាក់រថក្រោះចម្បាំងធុន T-90 S / SK របស់ខ្លួនជាមួយ នឹងឧបករណ៍បោសសម្អាតគ្រាប់មីន ដែលនឹងពង្រីក ដល់ទ្រង់ទ្រាយនៃពាសដែក ដែលជ្រៅចូលទៅក្នុងទឹកដីសត្រូវ ដោយមិនក្លាយជាមូលហេតុ ដែលមានគ្រាប់មីនឡើយ។
ក្រសួងការពារជាតិប្រកាសទៀតថា ខ្លួនបានប្រកាសកិច្ចសន្យា ផ្គត់ផ្គង់ទឹកប្រាក់ចំនួន ៧៥ លានដុល្លារជាមួយក្រុមហ៊ុន Bharat Earth Movers Limited (BEML) ដែលគ្រប់គ្រងដោយរដ្ឋកាលពីថ្ងៃចន្ទ។
ឧបករណ៍បោសសម្អាតគ្រាប់មីន នឹងយកគ្រាប់មីនដែលកប់ ឬលាក់បាំងនៅលើផ្ទៃដី ហើយរំកិលពួកវាទៅចំហៀង ដើម្បីសំអាតផ្លូវសម្រាប់ទំរង់ពាសដែក៕ ប្រែសម្រួលៈ ណៃ តុលា