យោងតាមអ្នកជំនាញផ្នែកតារាសាស្ត្រ បាននិយាយថា ភពសុក្រមានសកម្មភាពភូមិសាស្ត្រ និងមានរចនាសម្ព័ន្ធភ្នំភ្លើងចំនួន ៣៧ នាពេលថ្មីៗនេះហៅថា កូរ៉ូណា”Coronae” ដែលមានពាសពេញផ្ទៃដីរបស់វា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នេះហួសពីទ្រឹស្តីមុនដែលថា “ រចនាសម្ព័ន្ធភ្នំភ្លើង” ទាំងនេះ ត្រូវបានគេប្រទះឃើញដំបូង តាមរយៈការសង្កេតផ្កាយរណប នៃភពផែនដី ត្រូវបានផុតពូជជាយូរមកហើយ។
អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Maryland និងវិទ្យាស្ថានភូគព្ភសាស្ត្រ Zurich បានបង្កើតគំរូ 3D ដើម្បីស៊ើបអង្កេតថា តើកូរ៉ូណាអាចមានលក្ខណៈ ភូមិសាស្ត្រយ៉ាងដូចម្តេច។
ពួកគេបានរកឃើញថា ជាជាងកូរ៉ូណា ត្រូវបានបង្កើតឡើង ពីសកម្មភាពភូគព្ភសាស្ត្រជាង ៥០០ លានឆ្នាំមុន ពួកគេមកពីដំណើរការសកម្មបច្ចុប្បន្ន។ រចនាសម្ព័ន មានរាងដូចរង្វង់ ត្រូវបានបង្កើតឡើង នៅពេលដែលវត្ថុធាតុក្តៅ ពីខាងក្នុងជ្រៅនៃផែនដី រះឡើងតាមមើម ហើយផ្ទុះឡើងលើសម្បក។
យោងតាមក្រុម ដែលនៅពីក្រោយការស្រាវជ្រាវថា ការរកឃើញនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង នូវវិធីដែលអ្នកវិទ្យាសាស្ត្រនឹងមើលភពទី ២ ពីព្រះអាទិត្យនាពេលអនាគត៕ ដោយ៖លី ភីលីព