បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi និងសមភាគី របស់លោកប្រធានាធីបតីអាមេរិក Donald Trump បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ស្តីអំពីបញ្ហាវិវត្តន៍ចុងក្រោយបំផុត នៅក្នុងប្រទេស ដែលកំពុងហែកហួរ ដោយសង្គ្រាមលីប៊ី។
នៅក្នុងអំឡុងពេល ពិភាក្សាគ្នាលោក Sis បានលើកឡើង អំពីជំហយុទ្ធសាស្ត្រ របស់ប្រទេសអេហ្ស៊ីប ឆ្ពោះទៅរកបញ្ហានៃប្រទេសលីប៊ី ដែលខ្លួនមានគោលបំណងសំខាន់ ក្នុងការថែរក្សាស្ថាប័នជាតិ របស់ប្រទេសនិងការពារ ជាពិសេសទៅលើ លក្ខខណ្ឌសន្តិសុខបន្ថែមទៀត ឲ្យគេចចេញពី អន្តរាគមន៍បរទេសខុសច្បាប់ទាំងឡាយ។
ជាការឆ្លើយ សម្រាប់ភាគីរបស់គាត់វិញ គឺលោក Trump បានបង្ហាញអំពីការមើលឃើញ និងក៏ដូចជាការព្រួយបារម្ភរបស់អេហ្ស៊ីប ទាក់ទងនឹងផលប៉ះពាល់អវិជ្ជមាន នៃវិបត្តិលីប៊ីនៅក្នុងតំបន់ និងព្រមទាំងបានលើក សរសើរយ៉ាងខ្លាំង ពីការខិតខំរបស់អេហ្ស៊ីប ក្នុងការដោះស្រាយបញ្ហាលីប៊ី៕
ប្រែសម្រួល៖ស៊ុនលី