ព័ត៌មានអន្តរជាតិ

អាមេរិកប្រារព្ធ ធ្វើសមយុទ្ធជើងទឹក ជាមួយសម្ពន្ធមិត្ត នៅអាស៊ីស្របពេល មានភាពតានតឹងជាមួយចិន

បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមរិក នឹងធ្វើសមយុទ្ធយោធា ចំនួនពីរនៅតំបន់ ដែនទឹកអាស៊ី នាសប្ដាហ៍នេះ ដោយមានការចូលរួម ពីប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា។

សមយុទ្ធនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលការប្រជែងគ្នា ផ្នែកយោធារវាងសហរដ្ឋអាមេរិក និងចិន កំពុងតែកើន កម្តៅខ្លាំងឡើង និងក្រោយប៉ុន្មានថ្ងៃ បន្ទាប់សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការអះអាងកម្មសិទ្ធិ នៅក្នុងដែនសមុទ្រចិន ខាងត្បូង គឺមិនស្របច្បាប់នោះឡើយ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសចិនប្រឆាំង នឹងសមយុទ្ធយោធាបែបនេះ និងបាននិយាយថា ការបដិសេធរបស់អាមេរិក ចំពោះការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង បានបង្កឲ្យមានភាពតានតឹង កើនឡើង និងធ្វើឲ្យប៉ះពាល់ដល់ ស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top