ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ជប៉ុន ចូលរួមសមយុទ្ធប្រឆាំង ចោរកម្មតាមសមុទ្រ ពហុភាគី នៅដែនទឹកសូម៉ាលី

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានចូលរួមក្នុងសមយុទ្ធប្រឆាំង នឹងចោរកម្មតាមសមុទ្រ ពហុភាគីនៅក្នុងដែនទឹក នៅប្រទេសសូម៉ាលី កាលពីសប្តាហ៍មុន ដែលជាព្រឹត្តិការណ៍ យោធារួមគ្នា ដ៏កម្រមួយ ចំពេលមានភាពតានតឹង លើទំនាក់ទំនងទ្វេភាគី។

យោងតាមមន្ត្រីយោធាទី ក្រុងសេអ៊ូលបានឱ្យដឹងថា សមយុទ្ធទៀងទាត់ ដែលមានឈ្មោះថា ប្រតិបត្តិការអាតាតាណា បានធ្វើឡើងចាប់ពីថ្ងៃទី ១៦-១៧ ខែកក្កដា នៅឈូងសមុទ្រអាដេន ដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង ជប៉ុន និងអេស្ប៉ាញ ហើយសមយុទ្ធនេះ ត្រូវបានដឹកនាំដោយកងនាវាចរសូម៉ាលី និងសហភាពអឺរ៉ុប ។

ប្រទេសកូរ៉េខាងត្បូង បានបញ្ជូនអង្គភាពប្រឆាំង ចោរកម្មតាមសមុទ្រ Cheonghae តាមនាវា Dae Jo Young ដែលមានទម្ងន់ ៤៤០០ តោននិងមានការ ចូលរួមពីនាវាចម្បាំង ៤.៦០០ តោនពីប្រទេសជប៉ុន និងនាវាចម្បាំង ៤.១០០ តោនពីប្រទេសអេស្ប៉ាញ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top