ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនApple ប្រកាសឈប់ សារធាតុកាបូន នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតផល ត្រឹមឆ្នាំ ២០៣០

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Apple Inc បាននិយាយថា ខ្លួនគ្រោងនឹងបញ្ចប់ការបំភាយកាបូន ចេញពីមុខជំនួញ រួមទាំងផលិតផលរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ដ៏ច្រើន សន្ធឹកសន្ធាប់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បាននិយាយថា ប្រតិបត្តិការសាជីវកម្ម សកលរបស់ខ្លួន ដូចជាការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យ មានកាបូនអព្យាក្រឹតរួចទៅហើយ ប៉ុន្តែវានឹងពង្រីកកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដល់អ្នកផ្គត់ផ្គង់រាប់ពាន់នាក់ ចូលរួម ចំណែក ក្នុងផលិតផលរបស់ខ្លួន។ ក្រុមហ៊ុនបន្តថា វាមានគោលបំណង ដើម្បីសម្រេចបាន៧៥ភាគរយ នៃគោលដៅដោយកាត់បន្ថយ ការបំភាយដោយនៅសល់ ២៥ភាគរយទៀតបានមកពីគម្រោងដកកាបូន ឬអុហ្វសិតដូចជាការដាំដើមឈើ និងការស្តារទីលំនៅ។

សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន Apple មានគោលបំណងដោះស្រាយហៅថា ការបំភាយឧស្ម័ន “វិសាលភាព៣” ដែលកើតឡើងដោយប្រយោល ពីខ្សែសង្វាក់តម្លៃរបស់ក្រុមហ៊ុន។ ក្នុងករណីរបស់ក្រុមហ៊ុន Apple មានន័យថាក្រុមហ៊ុន ផលិតកិច្ចសន្យាដូចជា Foxconn របស់ Hon Hai Precision Industry Co Ltd ។

ក្រុមហ៊ុន Apple បានបន្ថែមថា ៧៤ ភាគរយ នៃការបំភាយកាបូន សរុបត្រូវបានបង្កើតឡើង ដោយផលិតកម្មផលិតផល ដើម្បីដោះស្រាយវិសាលភាព នៃការបំភាយឧស្ម័នចំនួន ៣ ពីផលិតកម្ម ហើយខ្លួននឹងជួយរៀបចំមូលនិធិ បៃតងអាមេរិក-ចិន ១០០ លានដុល្លារ ដើម្បីផ្តល់ការវិនិយោគមូលធន ដល់អ្នកផ្គត់ផ្គង់សម្រាប់គម្រោង ប្រសិទ្ធភាពថាមពល៕ដោយ៖លី ភីលីព

Most Popular

To Top