ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក បដិសេធមិនបញ្ជា ឲ្យកាត់បន្ថយទ័ព អាមេរិក នៅកូរ៉េខាងត្បូង

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានបដិសេធច្រានចោលសេចក្តី រាយការណ៍ព័ត៌មានថ្មីៗនេះ ដែលលើកឡើងថា រដ្ឋបាលលោក ត្រាំ គ្រោងធ្វើការកាត់បន្ថយកងទ័ព សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ថ្លែងនៅក្នុងសន្និសីទមួយ ដែលរៀបចំឡើង ដោយវិទ្យាស្ថានអន្តរជាតិ អង់គ្លេស សិក្សាពីយុទ្ធសាស្ត្រនោះ លោក Mark Esper បានមានប្រសាសន៍ថា លោកមិន ដែលស្នើឲ្យដក កងទ័ពសហរដ្ឋអាមេរិក ចេញពីឧបទ្វីបកូរ៉េ នេះបើតាមការផ្សាយ របស់កាសែត យុនហាប់ និង Newsis នៅថ្ងៃអង្គារម្សិលមិញនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយមួយដោយទីភ្នាក់ងារ សារព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បាននិយាយថា “យើងនឹងបន្តសម្លឹងមើល ភាពបត់បែននៅគ្រប់ទីបញ្ជាការទាំងអស់ ដែលយើងមានគ្រប់ចំណុច ដើម្បីធានាឲ្យបានថា យើងកំពុងតែបង្កើនប្រសិទ្ធភាព កងកម្លាំងរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top