បរទេស៖មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានប្រកាសថា កងកម្លាំងទ័ពអាកាសសហរដ្ឋអាមរិក នឹងទិញយន្តហោះចម្បាំងដែលហោះឡើងនិងចុះចតធម្មតា F-35A ដែលដំបូងឡើយផលិតសម្រាប់ប្រទេសតួកគី ជាផ្នែកនៃកំណែប្រែកុងត្រា៨៦២ដុល្លារ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀង ដែលប្រកាសឡើងនៅថ្ងៃចន្ទនេះ ក៏ផ្តល់កញ្ចប់ថវិកាចំពោះកំណែប្រែកុងត្រាយន្តហោះចម្បាំង F-35A ដែលដើមឡើងត្រូវបានគេផលិតសម្រាប់កងទ័ពអាកាស ដើម្បីនាំត្រឡប់មកវិញ ស្របតាមការដំឡើងរបស់អាមេរិក។
គួរបញ្ជាក់ថា ប្រទេសតួកគី បានគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន១០០គ្រឿង ជុំវិញការដែលខ្លួនចូលរួមជាដៃគូយន្តហោះចម្បាំង F-35 អន្តរជាតិ ប៉ុន្តែត្រូវបានបដិសេធច្រានចោលកាលពីមួយឆ្នាំមុន ក្រោយទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ជំទាស់នឹងការដឹកនាំរបស់សហរដ្ឋអាមេរិក៕