សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា ក្រុមអ្នកការទូត មកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក បានធ្វើបទសម្ភាសន៍តាមវីដេអូ ស្តីពីការឆ្លើយតបរួមគ្នា ចំពោះជំងឺកូវីដ-១៩ កិច្ចប្រឹងប្រែងសន្តិភាព នៅឧបទ្វីបកូរ៉េ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងបញ្ហា ដែលមិនទាន់សម្រេចផ្សេងទៀត។
អ្នកការទូតបានចូលរួម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃវេទិកាសន្ទនាថ្នាក់តំបន់ចំនួន ៣ គឺកិច្ចប្រជុំអាស៊ានបូក ៣ ដែលពាក់ព័ន្ធ នឹងសមាជិកអាស៊ានទាំង ១០ ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។ ក្នុងនោះ មានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS); និងវេទិកាតំបន់អាស៊ាន (ARF)។
អនុរដ្ឋមន្រ្តី ក្រសួងការបរទេសក្រុងសេអ៊ូល លោក គីម ហ្គុន តំណាងឱ្យប្រទេសកូរ៉េខាងត្បូង នៅក្នុងសម័យប្រជុំ ដែលមានបំណងរៀបចំ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងកម្រិតប្រធានាធិបតី នៃកិច្ចប្រជុំថ្នាក់តំបន់ ដែលរំពឹងថានឹងប្រព្រឹត្តទៅ នៅខែកញ្ញា និងខែវិច្ឆិកា៕ ដោយ៖ ឈូក បូរ៉ា